VAAS

សាលាជំនាញសិល្បៈសូនរូប

 


ថ្នាក់ជំនាញ

  • ក្រាហ្វិក / Design layout -ក្រាហ្វិក -អត្តសញ្ញាណក្រុមហ៊ុន- គំនូរវិចិត្រ
  • គំនូរជីវចល 2D បែបប្រពៃណី និងឌីជីថល
  • សិល្បៈសូនរូប
    • ផ្នែករូបភាព : គំនូរ / គំនូរផាត់ពណ៌​ / ការរៀនថតរូប​ /​​​ វីដេអូ
    • វត្ថុ : វិមាឌ / ចម្លាក់ / ឌីសាញ
    • ទីកន្លែង : ការរៀបចំតំឡើងផ្សេងៗ / ការរៀបចំឆាក / ពហុព័ត៌មាន

លក្ខណៈពិសេស

  • វគ្គបណ្តុះបណ្តាលដោយឥតគិតថ្លៃ
  • ការសិក្សាថ្នាក់មូលដ្ឋានដ៏រឹងមាំដែលអនុញ្ញាតឲ្យអភិវឌ្ឍសម្ថភាពបច្ចេកទេស និង សិល្បៈ
  • ការបង្រៀន និង ការងារសិក្ខាសាលាដែលនាំមកដោយអ្នកសិល្បៈជំនាញ
  • ការធ្វើកម្មសិក្សានៅក្នុងសហគ្រាសផ្សេងៗ និងភាពងាយស្រួលក្នុងការងារ
  • សញ្ញាបត្រ័ ( ស្តង់ដាអន្តរជាតិ)

 


 

VAASposter

ហ្វារពន្លឺសិល្បៈ(PPS) មានដៃគូរសហការបារាំងដូចជា AFD ហើយ​​ CCFD សំរាប់ការបង្កើតសាលាជំនាញសិល្បៈសូនរូបថ្មីមួយនៅក្នុងខេត្តបាត់ដំបង។ គម្រោងនេះនិងជួយអភិវឌ្ឍន៍ដល់សាលាសិល្បៈសូនរូបរបស់​Phare(បានបង្កើតអស់រយៈពេល 25ឆ្នាំហើយ) និងដើម្បីផ្តល់វគ្គ​បណ្តុះបណ្តាលជំនាញដល់សិស្សានុសិស្សក្នុងពេលជាមួយគ្នាតែម្តង ដូចជាជំនាញក្រាហ្វិក ជំនាញសិល្បៈសូនរូប និងខ្សែភាពយន្តគំនូរជីវចល ក៏ដូចជាបង្កឲ្យមានភាពងាយស្រួលក្នុងការបំពេញការងារនៅក្នុងវិសយ័ទាំងអស់នេះនៅក្នុងប្រទេសកម្ពុជាទាំងមូល។ សាលាផ្តោតសំខាន់ជាពិសេសទៅលើក្មេងៗដែលជួបការលំបាកខាងកាយសម្បទា ហើយដែលពួកគាត់មានការស្រលាញ់ចូលចិត្ត លើវិសយ័សិល្បៈគំនូរ ។ រាល់សំភារៈសិក្សាទាំងអស់គឺពុំមានគិតថ្លៃឡើយ សំភារៈបច្ចេកទេសផ្សេងៗគឺត្រូវផ្តល់ឲ្យសិស្សគ្រប់ៗគ្នាណោពេលដែលពួកគាត់មកសិក្សានៅទីនេះ។ ពួកគេអាចទទួលបាននូវវិធីសាស្រ្តជច្រើន     ព្រមនិងការអនុវត្តសិល្បៈ ការអភិវឌ្ឍន៍បុគ្គលិកលក្ខណៈរបស់ពួកគេ និងបើកចំហរបង្ហាញពីសមត្ថភាពជំនាញនៃពិភពរបស់ វិសយ័ណាមួយដែលជាជម្រើសរបស់គេ។ការនៅកៀកជិតជាមួយនិង ស្ទូឌីយូ ជំនាញរបស់ក្រាហ្វិក « ន្លឹកថ្មី » និងគំនូរជីវចល «​​ ដៃ1000 » របស់ PPS ផ្តល់នូវឱកាសការងារយ៉ាងពិតប្រាកដដល់យុវជនដែលបានបញ្ចប់ការសិក្សា។

 

http://1000handspictures.blogspot.com

http://sonleukthmey.blogspot.com

ARCHI copie

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s