ក្រុមគ្រូបង្រៀនដោយគរុកោសល្យ

ស្ថាបនិក

Bandaul

ស្រី បណ្តូល

> ស្រី បណ្តូល ជាសិល្បករ និងជាគ្រូបង្រៀនគំនូរសាលាសិល្បៈសូនរូប និងជាស្ថាបនិក

គំនូរគឺ​​ជាឧបករណ៍មួយដែលមានឥទ្ធិពលនៅលើផ្លូវជីវិតរបស់ខ្ញុំ ឥទ្ធិពលនេះ​បានរុញច្រានឲ្យខ្ញុំតស៊ូ ជាមួយមិត្តភក្តី និង​អ្នកគ្រូ Véronique ដើម្បីកសាងសាលា​ជំនាញសិល្បៈសូនរូប របស់ហ្វារពន្លឺសិល្បៈ។ អនុស្សាវរីយ៍ដំបូងនៃបទពិសោធរបស់ខ្ញុំ​​ បានកើតឡើងនៅឆ្នាំ១៩៨១ នៅសម័យនៃជុំរុំភៀសខ្លួន ជាកន្លែងដែលខ្ញុំប្រើមែកឈើ ដើម្បីគូររូបព្រះពុទ្ធនៅលើដី។ មិនយូរប៉ុន្មាន ខ្ញុំបានធ្វើការកត់ចំណាំនូវរាល់ ឈុតឆាករបស់ខ្សែភាពយន្តចិន ដែលបានដាក់បញ្ចាំងម្តងម្កាលនៅក្នុងជុំរុំ។ រហូតដល់ពេលដែលខ្ញុំបានជួប Véronique Decrop ដែលជា គ្រូរបស់ខ្ញុំ និង​ជាអ្នកផ្លាស់ប្តូរខ្ញុំ ដែលគាត់តែងតែឲ្យតម្លៃ ទៅលើការអង្កេត លើវត្ថុ និង​រឿងរ៉ាវដែលកើតនៅជុំវិញយើង។ គាត់បាន និយាយថា «​គូរនូវអ្វីដែលអ្នកឃើញ» នេះគឺជាអ្វី ដែលគាត់តែងតែនិយាយជាទម្លាប់។

ក្រោយពេលត្រលប់មកដល់ខេត្តបាត់ដំបងវិញ គំនិតដំបូងរបស់ខ្ញុំគឺ សកម្មភាពនៅហ្វារពន្លឺសិល្បៈ ដោយយកការ គូររូបរបស់ខ្ញុំមក ប្រើប្រាស់ឲ្យក្លាយជាចលករមួយដែលអនុញ្ញាត ឲ្យក្មេងៗហ៊ាន ប្រឈមមុខនឹង បញ្ហាលំបាកនានាក្នុងសង្គម។ ព្រមគ្នាជាមួយ នឹងការអភិវឌ្ឍសិល្បៈផ្ទាល់ខ្លួន ពួកយើងបានអភិវឌ្ឍ សាលារៀនមួយនេះ និងក្មេងៗជាច្រើនជំនាន់បានមករៀនគូររូប និងអភិវឌ្ឍ ការច្នៃ ប្រឌិតរបស់ពូកគេ។ សព្វថ្ងៃមានសិល្បករលើសពី១២០នាក់ ក្នុងចំណោមពួកគេបានក្លាយជាអ្នកជំនាញសិល្បៈ ដែលកំពុងបម្រើការងារ​នៅតាមបណ្តាស្ថាប័ន ឬអង្គការនានា និង​បានក្លាយជា​អ្នកគំនូរឯករាជ្យ។ សព្វថ្ងៃនេះយុវជន មានជម្រើស ជាច្រើន ដើម្បីអភិវឌ្ឍ ជំនាញ អាជីពរបស់ពួកគេ។ វាពិតជាសំខាន់ខ្លាំងណាស់ ដែលក្នុង កម្មវិធីសិក្សារបស់សាលាត្រូវសមស្របទៅនឹងបរិបទសង្គម ​និងតម្រូវ ការ ទីផ្សារការងារបច្ចុប្បន្ន។ ពួក យើងចង់ផ្តល់ឲ្យសិស្សានុសិស្សទាំងអស់នូវវគ្គបណ្តុះបណ្តាល ក្នុងគោលបំណងបំពេញនូវចំណេះដឹង មូលដ្ឋានយ៉ាងរឹងមាំផ្នែកវប្បធម៌ និងសិល្បៈ។ អនុវត្តសមត្ថភាពនៃការយល់ដឹងដោយការវិភាគ ហើយ ធ្វើការដោះ ស្រាយបញ្ហា ដែល តែងតែជួបប្រទះជាក់ស្តែងឲ្យ​ក្លាយទៅជាវិធី​សាស្រ្ត​ក្នុងការអភិវឌ្ឍខ្លួនឯង។ ពួកយើងបណ្តុះ គ្រួសារដ៏ធំមួយ ដែលទាក់ទងទៅ នឹង សិល្បៈហើយខ្ញុំសង្ឃឹមយ៉ាងខ្លាំងថាក្មេងៗជំនាន់ក្រោយនឹងមានអនាគតដ៏ភ្លឺស្វាង។

Vutha

តោ វុដ្ឋា

> ជាសិល្បករ និងជាគ្រូបង្រៀនគំនូរសាលាសិល្បៈសូនរូប និងជាស្ថាបនិក

នៅពេលដែលខ្ញុំបានចាប់ផ្តើមមេរៀនគំនូរជាមួយ​ Véronique​ Decrop នៅជំរំជនភៀសខ្លួនសាយធូ នៅ ប្រទេសថៃគាត់បានសួរខ្ញុំថា តើខ្ញុំចង់ធ្វើអ្វី? ខ្ញុំឆ្លើយថា «ខ្ញុំចង់គូររូប​» ដូច្នេះវត្ថុមូលដ្ឋាន ដែលខ្ញុំបានចាប់ ផ្តើមការ គូររូបដំបូង បំផុតរបស់ ខ្ញុំគឺនិយាយ អំពី សង្គ្រាម ស៊ីវិល។ នៅពេលដែលពួកយើងបានមកដល់ ខេត្តបាត់ដំបងគោលបំណងចម្បងរបស់ពួកយើង និងសាលាគំនូរគឺ ជួយដល់ យុវជន ដែលមាន ការលំបាកក្នុងការ​បង្ហាញរបួសផ្លូវចិត្តរបស់ពួកគេចេញមកខាងក្រៅ។ ទស្សនៈមួយក្នុងចំណោមទស្សនៈ ជាច្រើនគឺ ធ្វើការងារ សង្គមដោយមានការអប់រំនិងវប្បធម៌។ ខ្ញុំបានចាប់ផ្តើមយល់ពីប្រទេសកម្ពុជា នៅ ខណៈនោះ ខ្ញុំចាប់ផ្តើមពង្រីកសមត្ថភាព និង ចំណេះដឹងផ្នែកសិល្បៈឲ្យកាន់តែរឹងមាំ។ នៅឆ្នាំ២០០១ បន្ទាប់ពីបានធ្វើដំណើរជាច្រើន « ផ្លូវ​ » ខ្ញុំក៏បានចូលរួម បង្រៀន នៅ ហ្វារពន្លឺសិល្បៈ ​ដើម្បីចែករំលែក​បទពិសោធរបស់ខ្ញុំ។​​​វាមានការពិបាកណាស់សព្វថ្ងៃក្នុងការធ្វើជាសិល្បករឯករាជ្យ។

ដោយគិតពីអនាគត របស់សិស្ស ពួកយើងពិតជាមានគោលបំណងចង់ជួយពួកគេ ដើម្បីសំរេចគោលបំណងរបស់ពួកគេ នៅ ពេលណា មួយដោយវិស័យសិល្បៈ​​​​និងបច្ចេកទេស ​គឺមានន័យថា (រកគន្លឹះដើម្បីបង្ហាញ ទំនាក់ទំនង យល់ ហើយនឹងត្រូវតែយល់) មានសមត្ថភាព គ្រប់គ្រាន់ក្នុងចំណោមអ្នកជំនាញផ្សេងទៀត។

Lao

លន់​ ឡោ

> លន់​ ឡោៈ គ្រូគំនូរ,​ គំរូពិតៗ គំនូររូបមនុស្ស​ ជាស្ថាបនិកសាលាសិល្បៈសូនរូប

ខ្ញុំជាផ្នែកមួយនៃការផ្សងព្រេងរបស់សាលាសិល្បៈសូនរូបតាំងពីដើមកំណើតនៅក្នុងជំរំជនភៀសខ្លួន រហូតដល់បច្ចុប្បន្ន។ ខ្ញុំបានចាប់ ផ្តើមបង្រៀនតាំងពីឆ្នាំ១៩៩៤ ក្នុងជំនាញគំនូរបច្ចេកទេស។​យើងត្រូវការ ពេលវេលាសម្រាប់កម្មវិធីថ្មីៗ ប៉ុន្តែសម្រាប់ខ្ញុំពុំមានបញ្ហាទេ ដោយសារតែខ្ញុំមានបទពិសោធគំនូរដូច្នេះ ខ្ញុំអាចនាំយកនូវមូលដ្ឋានដ៏រឹងមាំដល់សិស្សរបស់ខ្ញុំហើយជួយដល់ជីវិតអាជីពរបស់ពួកគេ។


ក្រុមគ្រូបង្រៀន

• 13 នាក់សុទតែជាគ្រូបង្រៀនដែលមានជំនាញនៅក្នុងមុខវិជ្ជារបស់ពួកគេ (សិល្បៈសូនរូប, គំនូរជីវចល, ក្រាហ្វិក, គំនូររូបវិចិត្រ)

• ក្រុមគឺទទួលខុសត្រូវនៃវគ្គបណ្តុះបណ្តាលបច្ចេកទេសនិងសិល្បៈ។ វាចូលរួមក្នុងការរៀបចំកម្មវិធីសិក្សា នៅក្រោមទិសដៅនៃការទទួលខុសត្រូវគរុកោលសល្យ។

• វគ្គបណ្តុះបណ្តាលបច្ចេកទេស និងគរុកោសល្យដែលតែងតែទៀងទាត់ធ្វើឡើងដោយអ្នកព្រឹក្សាជំនាញមកពីខាងក្រៅ (ក្រាហ្វិក, គំនូរជីវចល, គំនូររូបវិចិត្រ, ប្រវត្តិសិល្បៈ, ទំនាក់ទំនង…).

• វគ្គបណ្តុះណ្តាលគ្រូ: គ្រូរបស់ពួកយើងជាច្រើនបានបញ្ចប់ការសិក្សាពីសាលា Pivaut នៃតំបន់ Nantes និង​ MJM à Rennes នៅក្នុងប្រទេសបារាំង។


 

Sophy

ស៊ូ សុភី

> សិល្បៈខ្មែរ​ /​ ពណ៌
តាំង​ពីខ្ញុំនៅក្មេង​ ខ្ញុំតែង​តែ​មាន​ចំណាប់អារម្មណ៍​ចំពោះសិល្បៈ​ ហើយ​ឪពុក​របស់​ខ្ញុំ​ បាន​លើកទឹក​ចិត្ត​ខ្ញុំ​ឲ្យ​មករៀន​នៅ​ ហ្វារពន្លឺសិល្បៈ ក្នុង​ឆ្នាំ​២០០៤។​ ៦ឆ្នាំ​ក្រោយមក​ ខ្ញុំមាន​ឱកាស​ដើម្បី​បង្រៀន​គំនូរ​ប្រ​ពៃណី​ និង​ពង្រឹង​សមត្ថ​ភាព​គរុកោសល្យ​របស់​ខ្ញុំ​។​ កម្មវិធី​សិក្សា​ថ្មី​នឹង​ជួយ​ឲ្យ​សិស្ស​របស់ពួកយើង​កាន់តែងាយ​ស្រួល​សម្រាប់ការ​ពង្រីក​ និង​អនុវត្ត​សិល្បៈ​ហើយនាំ​ពួកគេ​មកកាន់អនាគត​វិជា្ជជីវៈជំនាញ។

Kunthea

គូ​ គន្ធា​

> នេត្រាទស្សន៍/ គំនូរពណ៌ / គំនូរ
ខ្ញុំស្គាល់ ហ្វារពន្លឺសិល្បៈ តាំងពី ២០០១​។ រៀននៅក្នុងសាលាឯកជន គឺថ្លៃខ្លាំងណាស់ ហើយ​នៅពេល នោះ គឺហ្វារពន្លឺសិល្បៈ​តែមួយគត់ ដែល​អាច​បង្រៀនគំនូរ​ និង​គំនូរពណ៌ដោយឥតគិតថ្លៃ។ បន្ទាប់ពីបាន​ បញ្ចប់ការសិក្សា៣ឆ្នាំ ខ្ញុំបាន​ក្លាយជាជំនួយការ​គ្រូ ។ ​កម្មវត្ថុរបស់​ពួកយើង​គឺ​រៀបចំ និង​ចាត់ចែង​មេរៀន​ ដើម្បីនាំ​​ឲ្យ​សិស្ស​របស់ពួកយើង​ ទៅកាន់តែ​ឆ្ងាយនៅក្នុង​ជំនាញរបស់ពួកគេ​។

dara

ជា ដារ៉ា

> ដៃ1000/ ប្រធានផ្នែកចលនា
ខ្ញុំស្គាល់ហ្វារពន្លឺសិល្បៈតាមរយៈបងប្អូនស្រី​របស់​ខ្ញុំតាំងពីឆ្នាំ​២០០៤។ ពីដំបូង​​ខ្ញុំគ្រាន់តែ​ ចង់រៀននូវអ្វី ដែលសាមញ្ញ​​​​​ ប៉ុន្តែ​​បន្ទាប់មកខ្ញុំ បានក្លាយជាមានការចាប់អារម្មណ៍យ៉ាង​ខ្លាំង។ ខ្ញុំធ្វើការ​ឲ្យ​ស្ទូឌីយោ ជីវចល​​ ហើយខ្ញុំ បានជ្រើសរើស ជំនាញក្នុងផ្នែក ចលនា របស់គំនូរ ជីវចល។ ខ្ញុំមានបំណង ចែករំលែកនូវបទពិសោធន៍ និង​ចំណេះដឹងបច្ចេកទេសដល់សិស្ស។

sunrin

ប៊ុត​ ស៊ុនរិន

> សន្លឹកថ្មី / ជានាយក​
ខ្ញុំបាន​ស្គាល់​ ហ្វារពន្លឺសិល្បៈ តាម​រយៈមិត្ត​ភក្តីក្នុង​ភូមិរបស់ខ្ញុំ។ ​ខ្ញុំបាន​ចាប់ផ្តើមរៀនគូរ​រូប​ ចាប់​តាំង​ពីថ្ងៃ​ដំបូង​នៃ​ថ្នាក់របស់ខ្ញុំ។​​ ប៉ុន្មាន​ឆ្នាំក្រោយមកខ្ញុំបាន​ចូល​ធ្វើការ​នៅ​ស្ទូឌីយោ សន្លឹកថ្មីក្នុង​ឆ្នាំ២០០៩។ សព្វថ្ងៃពួកយើង​ត្រូវ​បាន​ចូលរួម​ក្នុងគម្រោង​ថ្មីមួយ​ដែល​ផ្ដោតលើ​វគ្គបណ្តុះបណ្តាលដែល​ទាក់ទង​នឹង រចនា​ក្រាហ្វិក​។​ ខ្ញុំសង្ឃឹមថា​អាច​ចែករំលែកសមត្ថភាព​ចំណេះដឹង​ និងបទ​ពិសោធន៍ ​របស់ខ្ញុំ​ដល់​សិស្ស​ និង​ក្មេងជំនាន់ក្រោយ​ ពង្រីកនូវ​សមត្ថ​ភាព​ និង​ពង្រឹង​ទំនុកចិត្ត​របស់​ពួក​គេ​ ដើម្បី​រកបាន​នូវការងារ​មួយ​ដែលល្អក្នុងពេលអនាគត​ដ៏​ខ្លី។

sereyroat

ជា សេរីរ័ត្ន

>សន្លឹកថ្មី / អ្នករចនាក្រាហ្វិក
ខ្ញុំ​បាន​ចាប់ផ្តើម​ដោយការ​មក​រៀន​នៅ​ហ្វារពន្លឺសិល្បៈក្នុងឆ្នាំ​​២០០៥​ ក្នុង​ការ​គូរ​រូប​​ និង​បាន​បញ្ចប់​ថ្នាក់ក្នុង​ឆ្នាំ​២០១០។​ ខ្ញុំបាន​រៀន​បន្ត​នូវ​ការ​រចនា​ក្រាហ្វិកបន្ថែម​នៅសាលា ​BIT ។​ បន្ទាប់​មក​ខ្ញុំបាន​ត្រលប់មក​​ ហ្វារពន្លឺសិល្បៈ ហើយ​ធ្វើកា​រ​នៅសន្លឹកថ្មី។​ ខ្ញុំបាន​បណ្តុះបណ្តាលឲ្យក្លាយ​ជាគ្រូ​ ហើយ​ខ្ញុំចង់​ផ្តល់​ឲ្យចំណេះ​ដឹង​ទាំងអស់​ដល់​សិស្ស​របស់​ខ្ញុំ។

panith

ណម​​ ផានិត​

> ដៃ1000/ នាយក
ខ្ញុំបាន​ចាប់ផ្តើមរៀននូវ​ ហ្វារពន្លឺសិល្បៈ ក្នុង​ឆ្នាំ​២០០៣​ បន្ទាប់មក​ខ្ញុំបាន​ចូល​ ស្ទូឌីយោ​​គំនូរ​ជីវចល​ ក្នុង​ឆ្នាំ​ ២០០៧។​ សព្វ​ថ្ងៃ​ពួក​យើង​រៀន​ដើម្បី​ក្លាយ​ជាគ្រូបង្រៀន​​សម្រាប់​សាលា​ថ្មីមួយ​របស់​​សាលា​សិល្បៈ សូនរូប​ និង​អនុវត្តន៍​សិល្បៈ។ ពួក​យើង​មាន​បំណង​​ចង់​ផ្តល់​ឲ្យ​ចំណេះដឹង​ពួកយើង​ដល់​ក្មេង​ជំនាន់ក្រោយ បង្រីក​នូវ​ចំណេះដឹង​របស់ ពួកគេ ​ដើម្បីធ្វើឲ្យ​ជំនាញវិជ្ជាជីវៈគំនូរ​ជីវចលកាន់តែ​រីកចម្រើន និង​សម្បូរបែប​ហើយ​ឈាន​ទៅកាន់កម្រិត​មួយទទួលស្គាល់ជា​អន្តរជាតិ។

chimlyk

ជីម​ ឡិ

> ដៃ1000/ អ្នកធ្វើចលនាគំនូរជីវចល
ខ្ញុំបានរៀនគំនូររយៈពេល​ ៤ ឆ្នាំ បន្ទាប់​មក​ខ្ញុំបាន​ចាប់ផ្តើមធ្វើការ​នៅក្នុងស្ទូឌីយោ ជីវចលដៃ១០០០ រយៈពេលពីរឆ្នាំ​មកហើយ។ ខ្ញុំមានបំណង​ចែកចាយ​បទពិសោធន៍ការងាររបស់ខ្ញុំ ដែលបានទទួល លើគម្រោងខុសៗគ្នានៃខ្សែ​ភាពយន្ត ដែល​នាំមកកាន់ស្ទូឌីយ៉ូ។

sokeurt

យួម សុឃឿត

>ដៃ1000/ អ្នកធ្វើចលនាគំនូរជីវចល

ខ្ញុំស្គាល់​ហ្វារពន្លឺសិល្បៈ តាំង​ពីឆ្នាំ២០០៤។ ​បន្ទាប់​ពី​បាន​រៀន​គំនូរ​បួន​ឆ្នាំ ខ្ញុំបាន​ចាប់ផ្តើមធ្វើការនៅ​ស្ទូឌីយោគំនូរ​ជីវ​ចល​ ជា​ជំនួយ​ការ​។ បច្ចុប្បន្ន​​ ខ្ញុំគឺជា​បុគ្គលិក​ ​របស់​ស្ទូឌីយោ ​​ធ្វើរូបភាពចលនា flash ហើយ​ខ្ញុំគឺ​ទាក់​ ទង​នឹង​ការ​បង្រៀន​បច្ចេកទេស​ និង​ការ​ផ្ទេរ​ចំណេះដឹង​ដល់​សិស្ស​។

soeurt

ដាំ សឿត

> ដៃ1000/ នាយកសិល្បៈ
ខ្ញុំស្គាល់​ ហ្វារពន្លឺសិល្បៈ តាំងពី​ឆ្នាំ​២០០៣ ដោយសារ​តែ​បងប្រុសរបស់ខ្ញុំ។ ខ្ញុំបានចាប់ផ្តើមរៀន ផ្នែកចលនា​នៅក្នុងឆ្នាំ​២០០៧ ក្នុង​នាម​ជាអ្នក​តុបតែង​លំ​អរ ពណ៌។ ខ្ញុំចង់ ចែករំលែកនូវបទពិសោធន៍របស់ខ្ញុំ ដល់សិស្ស និង​អនុញ្ញាតនាំឲ្យ​ពួក​គេ​ មានចំណេះដឹង​កាន់ តែ​ច្រើន ជាង​ខ្ញុំទៀត។