ថ្នាក់កំសាន្តសម្រាប់ក្មេង

> ក្មេងដែលមានអាយុពី 6 ដល់ 12ឆ្នាំ

> មួយថ្ងៃ / 2ម៉ោង

> ថ្ងៃចន្ទ័- ថ្ងៃអង្គារ៍- ថ្ងៃពុធ -ថ្ងៃព្រហស្បតិ៍ : 8 > 10ម៉ោង, 14 > 16ម៉ោង


ថ្នាក់កំសាន្តសម្រាប់ក្មេង

ថ្នាក់កំសាន្ត គឺជាថ្នាក់មុនគេបង្អស់ សម្រាប់ការស្វែងរក ការរៀនដោយភាពសប្បាយរីករាយ និងការប្រើប្រាស់នៃសិល្បៈ។ វាចូលរួមចំណែកក្នុងការបណ្តុះបណ្តាល “ បុគ្គលិកលក្ខណៈផ្ទាល់ខ្លួន ” និង​គឺជាកត្តាមួយកំណត់ពីការសាងសង់វប្បធម៌ ។

រាល់សកម្មភាពត្រូវបានរៀបចំឡើង ដោយការអនុវត្តយ៉ាងទៀងទាត់ ដែលផ្តោតសំខាន់លើការគាំទ្រនៅលើការរៀនដ៏ច្បាស់លាស់ ដែលកំណត់ដោយគ្រូបង្រៀន ការអប់រំនៃការមើលរូបភាព និងសេក្តីផ្តើមនៃវប្បធម៌មួយដ៏រសើប ដោយការជួបនូវស្នាដៃសិល្បៈផ្សេងៗខុសៗគ្នា ដែលទាំងអស់នេះសុទតែជាឯកសារយោងសម្រាប់ពួកគេ។ វាអាចកំណត់ការអភិវឌ្ឍនៃគំនិត ដែលស្រមើលស្រមៃ និងសម្រេចនៅក្នុងការតំណាង ដូចជាការទទួលនូវភាពរីកចម្រើន ផ្នែកសមត្ថភាព ដើម្បីងាយស្រួលក្នុងការការរៀនតាមវិធីផ្សេងៗ និង​ការយល់ឃើញ ដែលមានរបៀបខុសៗគ្នា។

វិស័យ 3 នៃការប្រើប្រាស់ក្នុងសិល្បៈដោយឆ្លងកាត់ គំនូរ -ពណ៌ និងវិមាឌ។ ការធ្វើដោយដៃជាឯកសារយោងមួយដ៏ល្អ សម្រាប់ការពណ៌នាពីសកម្មភាព នៃការរៀបចំតុបតែងខុសៗគ្នា និងបានដាក់ឲ្យមានសុពលភាពដោយក្រុមគរុកោសល្យ។

សិក្ខាសាលា គឺនាំចូលមកដោយសេរី។ ការបង្រៀនគឺសម្របសម្រួលទៅតាមចំនួនសិស្ស និងសមត្ថភាពរបស់ពួកគេ។

នៅក្នុងឆ្នាំសិក្សា ការងាររួមគ្នា ត្រូវបានអនុវត្តដូចជាការគូររូប (​fresque) និងសិក្ខាសាលាជាច្រើនទៀតត្រូវបានរៀបចំឡើងទៅតាម ប្រធានបទ ឬជំនាញ។

សិស្សចូលរួមសម្រាប់ការតាំងពិពណ៌នៅថ្ងៃមួយដែលមានឈ្មោះថា “porte overte”


មណ្ឌលលំហែរ

ស្របតាមកម្មវិធីថ្នាក់កំសាន្តដែលអាចចូលរៀនបានដោយសេរី សកម្មភាពផ្សេងៗបានដាក់ឲ្យអនុវត្តដូចៗគ្នា ដោយមានការសហការជាមួយនិងផ្នែកការអប់រំ “មណ្ឌលលំហែរ” (ក្មេងតូចៗ) នៅហ្វារពន្លឺសិល្បៈ (​2 X 2​ម៉ោង / សប្តាហ៍)។​ សេចក្តីផ្តើម ឬការចាប់ផ្តើមរបស់គំនូរបញ្ចេញដោយអារម្មណ៍ ជាទូទៅអនុញ្ញាតបានជាមួយនិងវត្ថុដូចៗគ្នា ការមករៀនគឺត្រូវតែទៀងទាត់។ ភាពទៀងទាត់នេះ និងអនុញ្ញាតឲ្យមានសំណង់កម្មវិធីគរុកោសល្យមួយ ដែលកាន់តែមានការបរិយាយច្រើនជាមួយសេចក្តីផ្តើម របស់វដ្តការងារសម្រាប់ (គោលដៅក្នុងរយៈពេលខ្លី និងវែង) ។


គំនូរ

KamsanCOL03KamsanDRA01 KamsanDRA02KamsanCOL04IMG_5717

KamsanCOL06

ពណ៌

KamsanCOL01KamsanCOL02KamsanCOL08

KamsanCOL05

KamsanCOL07

Volume

KamsanVOL03

IMG_5900IMG_5904IMG_5891KamsanVOL07KamsanVOL06KamsanVOL02
KamsanVOL01KamsanVOL05

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s