ក្រាហ្វិក

>​​ ឆ្នាំទី 1 ( វគ្គបណ្តុះបណ្តាលទូទៅ) 4ម៉ោង / សប្តាហ៍
> ឆ្នាំទី 2 ( ជំនាញ 20ម៉ោង / សប្តាហ៍​ +​​សិក្ខាសាលា)
>​ ឆ្នាំទី​ 3 ( ជំនាញ 35ម៉ោង / សប្តាហ៍ + កម្មសិក្សា)

វគ្គបណ្តុះបណ្តាលមូលដ្ឋានពីគំនិត និងការបង្កើតផលិតផល នៃទំនាក់ទំនង សេវាកម្មដែលមានលក្ខណៈពិសេស រវាងវិទ្យាស្ថាន ឬក៏ ក្រុមហ៊ុននានា, វគ្គនេះ និងផ្តល់ឲ្យគំនិត ព្រមគ្នាជាមួយអត្ថន័យ នៃគំនិតរបស់ទំនាក់ទំនង, អត្តសញ្ញាណ គំនិត សារ -ល-។ ដូច្នេះទាំងអស់នេះ ជាការងាររបស់អ្នករចនាក្រាហ្វិក ដែលជាអ្នកបង្កើត / រៀបចំ ហើយជាមុខរបររបស់អ្នករចនាក្រាហ្វិកដែលត្រូវ ត្រួតពិនិត្យនូវរាល់ វិធីសាស្ត្រនៃការទំនាក់ទំនង ទៅតាមវិស័យខុសៗគ្នា ដូច្នេះចំនុចដែលជាបេះដូងរបស់ការងារទាំងនេះ នៅតែជាការងាររបស់ក្រាហ្វិក។ ការងារក្រាហ្វិកក៏មានផងដែរ : ការបោះពុម្ពផ្សាយ – សៀវភៅ- ការសែតប្រចាំថ្ងៃ -ប្រចាំសប្តាហ៍ ឬផ្សេងៗ និងក្រៅពីនេះជាមួយកូនសៀវភៅស្តើងតូចៗ- flayers -របាយការណ៍-ល- ឬអត្តសញ្ញាណក្រាហ្វិក (អត្តសញ្ញាណ-មាក- ឡូហ្គូ charte- ក្រាហ្វិក -ស្លាកសញ្ញា- ផ្ទាំងរូបភាព- គំនូររូបវិចិត្ររបស់កាសែត និងសៀវភៅ -ល-) សកម្មភាពដែលរៀបរាប់នេះគឺ ត្រូវតែស្ថិតនៅចំកណ្តាលនៃទំព័រ ឬនៅក្នុងទម្រង់មាតិការក្រាហ្វិក ដែលស្ថិតនៅផ្នែកមួយណាមួយនៃកន្លែង ឬពេលខ្លះអាចមានចលនា ថែមទៀតផង អាស្រ័យនៅលើការគាំទ្រ ឬពេញចិត្តរបស់អ្នកធ្វើ និងនៅលើប្រព័ន្ធផ្សព្វផ្សាយ ដែលតែងតែមានការផ្លាស់ប្តូរខ្លាំងណាស់។

វគ្គបណ្តុះបណ្តាលនេះ អនុញ្ញាតឲ្យសិស្សអាចចេះប្រើ ឬបត់បែនទៅតាមតម្រូវការរបស់ក្មវិធី នៅរាល់ឧបករណ៍ពត៌មានវិទ្យា និង specific software សម្រាប់ការរចនាក្រាហ្វិក ដោយត្រូវការកម្មវិធីដូចជា : ( Photoshop Indesign Illustrator)។


សកម្មភាពចម្បង :

  • សិល្បៈក្រាហ្វិក តុល្យភាពនៃល្បាយ -ពណ៌ខ្មៅ និងពណ៌ស និងសារសំខាន់នៃស្នាមប្រលាក់របស់ពណ៌ និងប្លាស្ទិក។ អនុវត្ត និមិត្តសញ្ញហ្វុនអក្សរ / រូប ។​​ ​ រចនា និងអនុវត្ត។
  • ការរចនាអក្សរ ចេះគ្រប់គ្រងសំណង់របស់អក្សរ។ (សមាមាត្រ- ភាពតានតឹង និងចង្វាក់នៃប្រពន្ធ័សញ្ញា និងទម្រង់អបិយជំនឿ)។
  • ហ្វុនអក្សរ និងការដាក់នៅក្នុងទំព័រ អក្សរ និងរូបភាព ( អក្សរបុរាណ អក្សរផ្ចង់ ហ្វុនអក្សរ) សញ្ញាណនៃវិទ្យាសាស្រ្ត និមិត្តសញ្ញា ពាក្យ- ឃ្លាប្រយោក- សារ- ទីតាំង ។
  • បច្ចេកទេសបោះពុម្ព / បោះពុម្ព ការបោះពុម្ពផ្សាយ ត្រូវបានជួយរចនានៅលើកុំព្យូទ័រដោយប្រើកម្មវិធី (PAO) : Photoshop, Illustrator, Indesign។
  • អត្តសញ្ញាណដែលមើលឃើញ អត្តសញ្ញាណរបស់ម៉ាក- ប្រភេទឡូហ្គូ charter graphic ។
  • ការវេចខ្ចប់ ហ្វុកអក្សរ – ពណ៌ និងទម្រង់ គំនូររូបវិចិត្រ / រូបថត និងការដាក់រូបទាំងនេះអនុមត័នៅលើវត្ថុអ្វីមួយដើម្បីវេចខ្ចប់t
  • គំនិត ផ្សព្វផ្សាយពាណិជ្ជកម្ម ទិសដៅសិល្បៈ និងសម្រេចដោយក្រុមហ៊ុនផ្សព្វផ្សាយ
  • ទីផ្សារ យន្តការ និងយុទ្ធសាស្រ្ត ដែលប្រើប្រាស់ក្នុងទីផ្សារ
  • ទំនាក់ទំនង : ទំនាក់ទំនង និងការគាំទ្រ/ ប្រពន្ធ័ផ្សព្វផ្សាយធំៗ : កាសែត ទូរទស្សន៍ រោងកុន វិទ្យុ ការបិទផ្សាយ Internet- ការផ្សព្វផ្សាយនៃការលក់ ការចុះទៅទីផ្សារដោយផ្ទាល់ សិក្សារពីទីផ្សារ សិក្សាពីអ្នកប្រើប្រាស់។ការទំនាក់ទំនងតាមប្រពន្ធឌីជីថល (Iphone, Tablet, etc…)

 

IMG_5140IMG_4851IMG_5129