វគ្គបណ្តុះបណ្តាលជំនាញ

ឆ្នាំទី1(កម្រិតមួយដែលមានចំនេះដឹងស្មើរគ្នា)

IMG_5140IMG_5404 IMG_5912IMG_5826

លក្ខខណ្ឌការធ្វើតេស្ត

  • ត្រូវមានអាយុពី 17 ឆ្នាំយ៉ាងតិច
  • សាលាតម្រូវឲ្យមាន ( វិញ្ញាបនបត្រ ឬសញ្ញាបត្រ័បាក់ឌុប)
  • សៀវភៅគំនូរ ( កូនសៀវភៅរូបភាព ការងារផ្ទាល់ខ្លួន)
  • ទទួលជោគជ័យការប្រលងចូល (ថ្នាក់ត្រៀមត្រូវបានផ្តល់អាទិភាព)

ការប្រលងចូល:

  • គំនូរ  (ម៉ូឌែលរស់រវើក)
  • គំនូរបង្ហាញអារម្មណ៍ (ប្រធានបទត្រូវបានតម្រូវឲ្យ)
  • វិញ្ញាសារសរសេរ (វិភាគរូបភាព)
  • ការបង្ហាញអត្ថន័យផ្ទាល់មាត់នៅមុខ មេប្រយោគ (មតិយោបល់លើផលិតកម្ម សៀវភៅគំនូរផ្ទាល់ខ្លួន និងការប្តេជ្ញាចិត្ត)

 

YEAR1PeterWilson4

ថ្នាក់មូលដ្ឋាន :

  • គំនូរវិភាគ / 3ម៉ោង
  • គំនូរម៉ូឌែល /3ម៉ោង
  • នេត្រាទស្សន៍ /2ម៉ោង
  • សិល្បៈខ្មែរ /1ម៉ោង
  • ពណ៌ /1ម៉ោង
  • សិក្សាពីឯកសារ /1ម៉ោង
  • ការតំរង់ទិស ព័ត៌មានវិទ្យា /2ម៉ោង
  • ភាសាអង់គ្លេស /2ម៉ោង
  • ភាសាបារាំង /1ម៉ោង
  • ប្រវត្តិសិល្បៈ /2ម៉ោង

សិក្ខាសាលា :

  • ក្រាហ្វិក /4ម៉ោង
  • គំនូរជីវចល /4ម៉ោង
  • សិល្បៈសូនរូប /4ម៉ោង
  • ប្រធានបទផ្សេងៗដូចជា ( រូបថត វីដេអូ ចង្វាក់សម្លេង អក្សរផ្ចង់ អ្នកជំនាញមកពីខាងក្រៅ….)

> ថ្ងៃចន្ទ័ ដល់ ថ្ងៃសុក្រ

> ពេលព្រឹក : មូលដ្ឋានគ្រឹះ

> ពេលរសៀល : សិក្ខាសាលា / + ការងារផ្ទាល់ខ្លួន(6ម៉ោង)


ឆ្នាំទី 1 គឺជា ឆត្រ័យោងទៅកាន់ ការអប់រំថ្នាក់ខ្ពស់ (ឆ្នាំទី 2 និង ទី 3)។ ឆ្នាំនេះគឺជាឆ្នាំ ដែលមាន “កម្រិតមួយដែលមានចំនេះដឹងដូចៗគ្នា” នៅក្នុងសិល្បៈដែលអនុមត្ត័ ផ្តោតលើការស្វែងរកឃើញ និងការចាប់ផ្តើមរៀននូវអ្វីដែលថ្មី និងពួកគេមិនធ្លាប់រៀនពីមុន ដែលសុទតែជាមធ្យោបាយសម្រាប់ឲ្យសិស្សស្វែងរក និងបញ្ជាក់ច្បាស់ពីសក្តានុពលរបស់ពួកគេ ដើម្បី តម្រង់ទិសទៅរក ខ្សែជីវិតមួយដែលប្រកបដោយវិជ្ជាជីវៈ។ នៅក្នុងអំឡុងឆ្នាំនេះ ពួកគេអាចទទួលបាននូវវិធីសាស្រ្ត និងការអនុវត្តសិល្បៈ អភិវឌ្ឍលក្ខណៈផ្ទាល់ខ្លួនពីដើមកំនើត និងបើកទ្វារដើម្បីទទួលយកសមត្ថភាព និងជំនាញនៅក្នុងវិស័យដែលជាជម្រើសរបស់គេ។

វត្ថុបំណង :

  • ទទួលបានសិល្បៈក្នុងកម្រិតមួយ និងការរៀបចំ មុនពេលក្លាយជាអ្នកអាជីព។
  • ឆ្នាំនៃការតម្រង់ទិស និងដូចជាការរៀបចំពេលវេលាមួយដ៏សមស្របសម្រាប់ការសិក្សា
  • ផ្តល់ឲ្យការមើលឃើញវែងឆ្ងាយដ៏ធំទូលាយ នៃការអប់រំថ្នាក់ខ្ពស់ (ក្រាហ្វិក / គំនូរជីវចល / សិល្បៈសូនរូប)
  • ចេះឆ្លើយដោះស្រាយបញ្ហាដែលមាននៅក្នុងវិមាត្រសោភណ័ភាព និងការបញ្ចេញអារម្មណ៍
  • បង្កើតឡើងនូវទំនាក់ទំនង រវាងអង្កការផ្លូវការ និង តួនាទីមុខងារ ទាំងអស់នេះនិងត្រូវបានបន្ថែមជាបច្ចេកទេសលើការអនុវត្ត
  • ទទួលបានចំនេះដឹងបច្ចេកទេស បើកចំហពីវប្បធម៌សិល្បៈ និងចេះប្រើការអនុវត្តសិល្បៈដែលច្បាស់លាស់។
  • អភិវឌ្ឍនូវលក្ខណៈបែបសិល្បៈប្លាស្ទិចផ្ទាល់ខ្លួន កែច្នៃនូវវិធីសាស្ត្រផ្ទាល់ខ្លួននិងដែលពាក់ពន្ធ័ ដើម្បីឆ្លើយតបនូវការស្នើរសុំដែលច្បាស់លាស់

មេរៀនទាំងអស់ ត្រូវបានរៀបចំ កាសិក្សាមូលដ្ឋានគ្រឹះ ពាក់កណ្តាលរបស់ពេលវេលាសរុប គឺជាមេរៀន វិមាឌ ផ្នែកពាក់កណ្តាលទៀតគឺ ត្រូវបានរៀបចំសម្រាប់ការស្វែងយល់ និងការអប់រំនៅក្នុងការអនុវត្តសិល្បៈ (ក្រាហ្វិក គំនូរជីវចល) និងសិល្បៈសូនរូប កាលវិភាគ ដែលនៅសល់ ត្រូវបានលះបង់ ដល់ការសិក្សាស្រាវជ្រាវ និងការងារអនុវត្ត។ ជាទៀងទាត់សិក្ខាសាលាធ្វើទៅតាមប្រភេទ ប្រធានបទខុសគ្នា ដែលបានរៀបចំឡើងដោយយអ្នកជំនាញមកពីខាងក្រៅ ហើយការវាយតម្លៃលើការងារ និងបន្តធ្វើឡើង ដោយមាន ការចូលរួមប្រឹក្សាយោបល់នៅរាល់ត្រីមាស។ នៅពេលបញ្ចប់ឆ្នាំសិក្សា ការងារទាំងអស់គឺ និងត្រូវបានបង្ហាញនៅក្នុង ថ្ងៃពិពណ៌សាលាទៅកាន់សាធារណជន និង (គណកម្មការក្រុមគ្រូបង្រៀន+ អ្នកសិល្បៈដែលសាលា អញ្ជើញមក)។   សិស្សត្រូវតែធ្វើអំនះអំនាង នូវជម្រើសរបស់គាត់ច្បាស់លាស់សម្រាប់ការអប់រំថ្នាក់ឧត្តម្ភ។


 ឆ្នាំទី2 និងទី3 (ថ្នាក់ជំនាញ)

ឆ្នាំទី 2 គឺត្រូបានផ្តោតលើ ជំនាញបច្ចេកទេស និងវិធីសាស្ត្រលើជំនាញពិសេសដែលបានជ្រើសរើស។

3 ជំនាញត្រូវបានស្នើរឡើងមានដូចជា : គំនូរជីវចល ក្រាហ្វិក និង សិល្បៈសូនរូប ។ ស្របគ្នានិង ចំនេះដឹងទូទៅចំនែកឯសិក្ខាសាលា ធ្វើឡើងទៅតាមប្រធានបទ និងជម្រើសត្រូវបានផ្តល់ ( Masterclass និង សិក្ខាសាលាដោយសេរី)។

រវាងឆ្នាំ 2 និង 3 សិស្សត្រូវតែ បំពេញកម្មសិក្សាជំនាញ ពី 2 ខែ ជាមួយនិងដៃគូរជំនាញ របស់សាលា។

ឆ្នាំទី 3 ឃើញថាការសិក្សាពីមេរៀនវិមាឌ នៃការសិក្សាមូលដ្ឋាន ត្រូវបានកាត់បន្ថយ ដោយសារតែត្រូវទុកពេល សម្រាប់ការអនុវត្ត លើជំនាញ និង​ដើម្បីផ្តោតលើការងារ លើគម្រោងផ្ទាល់ខ្លួន ដែលនិងត្រូវដាក់ឲ្យដោយគណមេប្រយោគនៅចុងឆ្នាំ។ សៀវភៅគំនូរដែល ល្អលេចធ្លោ ត្រូវបានដាក់នៅលើគេហទំព័ររបស់សាលា។

ផ្អែកលើការជួយបង្ហាញផ្លូវរបស់លោកគ្រូ អ្នកគ្រូ និងអ្នកជំនាញដែលមកពីខាងក្រៅដល់សិស្ស  ទាំងអស់ដោយយកចិត្តទុកដាក់  និងការមករៀន ដោយយកចិត្តទុកដាក់ផ្ទាល់ខ្លួនរបស់សិស្សម្នាក់ៗ និងជួយសម្រួល ដល់ការរកការងារ នៅក្រោយពេលបញ្ចប់ការសិក្សា។

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s