សិល្បៈសូនរូប

សិល្បៈសូនរូបគឺជា ការផលិតវត្ថុសិល្បៈសំខាន់ៗដែលមើលឃើញ ដោយភ្នែករបស់អ្នកមើល។

វារួមបញ្ជូលសិល្បៈចម្បងៗនៃ សិល្បៈប្លាស្ទិក និងសកម្មភាពបញ្ចូលដើម្បីពង្រីកឲ្យធំទូលាយ ផ្អែកលើ របស់ 3 យ៉ាងគឺ :

  • រូបភាព ( គំនូរ / គំនូរពណ៌ / រូបថត / វីដេអូ )
  • វត្ថុ ( វិមាឌ / ចម្លាក់ / រចនា)
  • Espace (ការរៀបចំឆាក / ការតម្លើង / ព្រឹត្តិការណ៍កម្មវិធីផ្សេងៗ)

កម្មវិធីត្រូវបានកំណត់ដោយភាពតឹងរឹង ដែលបន្ថែមលើវិនយ័ទាំងនេះ និងធ្វើការផ្លាស់ប្តូរថាមវន្ត ដែលនិងធ្វើ ឲ្យពួកគេមាន ចលនា  រស់រវើក។  វាស្វែងរកវិមាឌនៃរូបភាពទាំងអស់ ដើម្បីសួរពីវប្បធម៌នៃការមើលឃើញនៅក្នុងដំណាក់កាល ជាមួយនិង ព្រឹត្តិការណ៍ ដែល ជាបច្ចុប្បន្នភាព ឬនៅសម័យទំនើប។

ប្រភពនៃការផលិត ដំនើរចរណ៍ និងការបង្កើតរូបភាពកាន់តែមានភាពស្មុគស្មាញ និងភាពផ្សេងៗខុសៗគ្នា​ ទាំងអស់នេះធ្វើ ឲ្យការ បរិយាយ  នៃការសរសេរ និងអត្ថន័យ ដែលទាំងអស់នេះ អាចបានមកពីបណ្តាញប្រពន្ធបច្ចេកវិទ្យាទំនើប ដែលគេអាច ប្រើសិល្បៈនេះ សម្រាប់ទំនាក់ទំនង ឬ សេដ្ឋកិច្ច។

សាលានាំមកនូវសិល្បៈសូនរូប មិនមែនតាមរបៀបដាច់ចេញពីគ្នានោះទេ ប៉ុន្តែពាក់ពន្ធជាមួយគ្នា ដើម្បីងាយស្រួល ក្នុងការតាមដាន ចំនួន រូបភាពដែលមានលក្ខណៈជាការផ្សងព្រេង ផ្នត់គំនិតនៃការផលិតរបស់ពួកគេ ការចែកចាយនូវការអានឡើងវិញរបស់ពួកគេ។

វគ្គបណ្តុះបណ្តាលគឺត្រូវបានគ្រប់គ្រងដោយមានទំនាក់ទំនងយ៉ាងស្និទស្នាល ជាមួយសកម្មភាពសិល្បៈនៅលើជុំរុំរបស់ PPS :

  • ការរៀបចំឆាក (សៀក និង ល្ខោន / ការសម្តែងសិល្បៈ)
  • ការរចនានៅលើវត្ថុ និង ការរចនាសម្លៀកបំពាក់

កម្មវិធីសិល្បៈសូនរូប គឺផ្តល់ឲ្យនូវក្តារលាយមួយសម្រាប់សកម្មភាពសិក្សាគូររូប និងសមត្ថភាពបច្ចេកទេស ការចងភ្ជាប់ជាមួយ វប្បធម៌ ដ៏រឹងមាំ  និងការអភិវឌ្ឍសមត្ថភាពនៃការរិះគន់ ឬ​ផ្តល់មតិយោបល់ផ្ទាល់ខ្លួន និងសិស្សដែលមានការច្នៃប្រឌិតខ្ពស់ ដែលទាក់ ទងជំនាញ ដែលជាតម្រូវការ។

VIDEOmapping2IMG_5997IMG_6006